អំពី សុជីវធម៌
លំនាំដើម នៃសុជីវធម៌ បានគ្របដណ្ដប់លើជីវភាពមនុស្សទូទៅ ដែលត្រូវរស់នៅជាសង្គមមួយ ជាមួយ និងមនុស្សដទៃទៀត និងជាមួយធម្មជាតិ។ ដូចជាសីលធម៌ដែរ សុជីវធម៌អប់រំយើងអោយស្គាល់ករណីយកិច្ចដែល យើងត្រូវប្រព្រឹត្ដិ ចំពោះខ្លួនឯង នឹងចំពោះអ្នកដទៃទៀត និងចំពោះធម្មជាតិផងដែរ។
សុជីវធម៌បំពត់សណ្ឋានមនុស្សអោយមានសេចក្ដីសុចរិត សេចក្ដីស្មោះត្រង់ សេចក្ដីស្ងប់ សេចក្ដីសណ្ដោស មានចរិយា ល្អមានសភាពរវាងមនុស្សទាំងអស់ និងរវាងវណ្ណៈទាំងអស់។ មនុស្សម្នាក់ៗត្រូវការណាស់ខានមិនបាននូវសុជីវធម៌ ពីព្រោះបើយើងមិនចេះដេរអាវ យើងអាចទៅជួលគេ អោយដេរបាន បើមិនចេះធ្វើម្ហូប យើងអាចទៅទិញពីផ្សារបានទទួលទាន តែបើយើងមិនចេះសុជីវធម៌ហើយ យើងមិនអាចពឹងពាក់អ្នកណាអោយធ្វើជួសយើងបានទេ បើមិនចេះសុជីវធម៌ហើយ យើងមិនបានពេញមុខនឹងគេទេ ទោះបីធ្វើអ្វីក៏ឆ្គងក៏ឈ្លើយទាំងអស់នោះដែរ។
សំខាន់បំផុតសម្រាប់ស្ដ្រីដែលត្រូវបំពេញករណីយកិច្ចផ្សេងៗពីគ្នា តាមដំណើរខ្លួនជាស្រីក្រមុំ ជាស្ដ្រីភរិយាគេ ឬជាស្ដ្រីជាមាតាគេ។
ដូច្នេះស្ដ្រីត្រូវចេះក្បួនសុជីវធម៌ ក្នុងការរៀបឫកពារពាក្យសម្ដីការទទួលភ្ញៀវ ការតាក់តែងកាយ និងផ្ទះសម្បែងអោយបានសមរម្យជាស្ដ្រីខ្មែរ មានលក្ខណៈមានគំនិត មានចិត្ដអាចជំនួយដល់បុរសបាននៅផ្ទះនីមួយៗ បើមេផ្ទះចេះហើយ ស្វាមីនិងបុត្រធីតា តែងតែចេះតាមដូចជាពាក្យអ្នកប្រាជ្ញអឺរ៉ុបមួយថា ៖ “នៅក្នុងគ្រួសារក្នុងសកលលោកនេះបើគ្មានស្ដ្រីទេ អំពើល្អក៏និងគ្មាន អំពើអាក្រក់ក៏នឹងគ្មាន ។
តាំងពីយើងក្រោយពីដំណេក ទៅទល់នឹងពេលដែលយើងចូលដំណេកវិញ សុជីវធម៌តម្រូវអោយយើងមានឥរិយាបថសមរម្យ ជាទីគាប់ចិត្ដអ្នកដ៏ទៃគ្រប់នាទី ទោះជានៅក្នុងគ្រួរសាក្ដី ក្នុងទីកន្លែងប្រកប អាជីវកម្មក្ដី នៅផ្ទះឯងក្ដី នៅផ្ទះគេក្ដី នៅកន្លែងសាធារណៈក្ដី ឬក្នុងសិនិទ្ធិ ភាពក្ដី។
សុជីវធម៌តម្រូវឱ្យមនុស្សម្នាកៗចេះរៀបចំខ្លួនកុំអោយមានការឆ្គាំឆ្គង ក្នុងឥរិយាបថណាមួយក្នុងការ និយាយស្ដីអង្គុយដេកដើរ។
ចេះរៀបចំឥរិយាបថ ចរិក ឫកពាអោយសមតាមកាលៈទេសៈ ។
ចេះរៀបចំកាយវិការក្នុងការសន្ទនា នឹងអ្នកដ៏ទៃ ឬក្នុងពេលទទួល ភោជនាហារ។
ចេះរបៀបនិយាយនិងសរសេរត្រឹមត្រូវ តាមក្បួនខ្នាត វេយ្យាករណ៍ ។
ចេះទទួលភ្ញៀវដោយរាក់ទាក់។
ចេះគោរពសិទ្ធិ សម្បត្ដិទ្រព្យសេចក្ដីទុក្ខសោកអ្នកដ៏ទៃ។
បើនិយាយអោយខ្លីគឺ សុជីវធម៌នេះហើយដែលដឹកនាំអោយ ចេះហ្វឹកហ្វឺនខ្លួនរៀងរាល់ថ្ងៃ ដើម្បីសេចក្ដី ចម្រើនលូតលាស់នៃសង្គម។
វិធានសុជីវធម៌ វិធានសុជីវធម៌ មានគោលបំណងតែមួយគឺ ជួយសម្រួលជីវភាព មនុស្សឱ្យកាន់តែធូរស្រាល និងកាន់តែល្អ ថែមទៀត ដែលបំបាត់ចោលនូវ អំពើជាទីមិនពេញចិត្ដ ឬមិនប្រសើរក្នុងការទាក់ទង រវាង មនុស្សនិង មនុស្សដែរ។ សុជីវធម៌សោភណវិជ្ជាចំពោះមនុស្សម្នា់ៗក៏ដូចជាសង្គមដែរ។
ផលនៃការខ្ជិលមិនជួបវិជ្ជា គ្មានវិជ្ជាមិនជួបទ្រព្យ ។
គ្មានទ្រព្យមិនជួបមិត្ដ គ្មានមិត្ដមិនជួបសុខ
គ្មានសុខមិនជួបបុណ្យ គ្មានបុណ្យមិនជួបនិព្វាន
ផលនៃវិជ្ជា វិជ្ជានាំអោយមានវិន័យ ៗនាំអោយមានសេចក្ដីថ្លៃថ្នូរ ។
វិជ្ជានាំអោយមានទ្រព្យសម្បត្ដិ ៗ នាំអោយមានធម៌ ៗ ដឹកនាំអោយបានសេចក្ដីសុខ។
និស្ស័យអាក្រក់កើតឡើងដោយឥតដឹងខ្លួន ។
លុយជាអ្វី ?
លុយជាឱសុទ្ធដ៏សក្ដិសិទ្ធ លុយជាអ្នកគិតស្រាយបញ្ហា
លុយជាអ្នកផ្ដល់នូវបញ្ញា លុយជាអ្នកតាឥតវិញ្ញាណ
លុយជាថ្នាំពិសដ៏សាហាវ លុយជាជរ័កាវស្អិតជាប់ប្រាណ
លុយជាគ្រូធ្មប់ដ៏ចំណាន លុយជាក្ដាស្ពានឆ្លងឧបសគ្គ
លុយជាកាំបិតដ៏មោះមុត លុយជាអាវុធឈាមប្រឡាក់
លុយជាឧបករណ៍យកធ្វើធ្នាក់ លុយជាអន្ទាក់ទាក់ជីវិត
លុយជាទឹកឃ្មុំជាតិផ្អែមឆ្ងាញ់ លុយជាសម្លាញ់យ៉ាងជិតដឹត
លុយជាតន្ដ្រីថ្នាក់ថ្នមចិត្ដ លុយជាខ្សែរឹតរបស់ព្រាន
លុយជាសត្រូវនិងអ្នកក្រ លុយជាអ្នកល្អនឹងអ្នកមាន
លុយជាសន្ទូចស្ទូចអ្នកឈ្លាន លុយជាជើងពានទ្រអោយខ្ពស់
លុយជាមាសពេជមានតម្លៃ លុយជាអ្នកច្នៃស្ទួយកិត្ដិយស
លុយជាអ្នកធ្វើអោយខូចឈ្មោះ លុយជាជម្លោះអ្នកលោភលន់ ។
គេចាប់ផ្ដើមចាស់ក្នុងពេលគេកំព្រាម្ដាយ គេស្គាល់មិត្ដពិតក្នុងគ្រាមានអាសន្ន
យើងអោយសុខគេ គេអោយសុខយើងការប្រុងប្រយត្ន័ជាមាតានៃសេចក្ដីសុខ
កម្មករញៀនស្រារកស៊ីមិនមានទេ មនុស្សដែលក្លាហានគឺមនុស្សដែលនិយាយពិតធ្វើពិត ។
គុណវិបត្ដិពីគ្រោះអវិជ្ជា
១-មិនចេះវិជ្ជាដូចមនុស្សខ្វាក់
មិនឃើញគ្រោះថ្នាក់ចំពោះមុខ
ជាឈើខ្មូតស៊ីងាយបាក់ពុក
ជម្ងឺគួនរុករីងរ៉ៃក្រៃ ។
២-មិនចេះវិជ្ជាខ្មាសគេឯង
ក្នុងខ្លួនចំបែងរាល់យប់ថ្ងៃ
ស្មារតីងាយខ្លាចងាយឆាប់ភយ័
ខ្វះការឈ្លាសវៃពិចារណា។
៣-មិនចេះវិជ្ជាមិនសមរម្យ
អាប់ដល់សង្គមដល់គ្រួសារ
គ្មានសិរីសួរស្ដីគ្មានប្រាជ្ញា
ស្រួលងាយក្នុងការគេបោកបាន ។
៤-មិនចេះវិជ្ជាជីវភាពស្មុគ
ស្មាញគេចាក់រុកងាយឈឺប្រាណ
ប្រកបការងារទាំងព្រាវស្មាន
ទៅមុខដូចឡានបាក់ចង្កូត ។
៥-មិនចេះវិជ្ជាជាវិបត្ដិ
ងងិតសូន្យស្ងាត់រៀងរហូត
អវិជ្ជាគឺល្ងង់មិនរៀនសូត្រ
ដូចទ្រមិនកូតពិរោះអី ។
- សុជីវធម៌ គឺជាវិជ្ជាមួយសំខាន់សម្រាប់អប់រំមនុស្សអោយបានជាបុរស-ស្ដ្រី មានឫកពាក្យកិរិយាមិនឆ្គាំឆ្គងក្នុងការប្រព្រឹត្ដិរបស់ខ្លួន នៅពេលធម្មតា និងនៅពេលចេញមុខក្នុងជំនំចំ ណោមគេ។

Posted by SENG CHANRA
Edited by NY Sun
Edited by NY Sun